Phon Som Dara Thu Aug 10 16:39:24 UTC 2017
មកអានអត្តបទមួយដែល Khmer Load និយាយអំពី សណ្ឋាគារឡាប់ឌី កម្ពុជា សៀមរាប Lub d = ឡាប់ ឌី = គេងស្រួល = Good Sleep ឡាប់ឌី មាន៣សាខានៅប្រទេសថៃ ឡាប់ឌី កម្ពុជា សៀមរាប ជាសាខាទី៤ ដែលទើបតែបើកដំណើរការនៅលើទឹកដីអច្ឆយរៈអង្គរសម្រាប់អ្នកទេសចរណ៍ជាតិ និង អន្តរជាតិ ឬ Backpacker | Flash-packer ។ សណ្ឋាគារ ឡាប់ឌី មាកាទិក ប្រទេសហ្វីលីពីន នឹងដំណើរក្នុងពេលឆាប់ៗនេះ នៅខែវិច្ឆិកា ២០១៧ខាងមុខ ហើយបន្តបន្ទាប់ទៀតនៅទូទាំងអាស៊ីអាគ្នេយ៍ ជាពិសេសកម្ពុជា នឹងត្រូវមានពីរសាខាបន្ថែមទៀត បន្ទាប់ពីប្រទេសវៀតណាម ឡាវ ។ តម្លៃពិសេសសម្រាប់ការបើកសាខាទី៤ នៅសៀមរាប តម្លៃត្រឹមតែ ៩ដុល្លារ ប៉ុណ្ណោះ ក្នុង១គ្រែ សម្រាប់ ដម (Dormitory) ហើយមាន ១០គ្រែ ក្នុង១បន្ទប់ ហើយយើងមានបន្ទប់ទឹករួមដែលត្រូវបានប្រើដោយឡែកគ្នា បន្ទប់រួមបុរស និង បន្ទប់រួមស្រ្តី ហើយយើងម៉ាស៊ីនបោកគក់ដោយខ្លួនឯងផងដែរ ។ ដោយឡែកតម្លៃគ្រែ Private - Junior Room មាន គ្រែ១ គ្រែ២ អាចបង្រួមជា King Bed និង Connect Room ផងដែរ តម្លៃត្រឹមតែ ៣៨ដុល្លារ ក្នុងមួយបន្ទប់។ ជារួម ឡាប់ឌី កម្ពុជា សៀមរាប មាន ៨៧បន្ទប់ ត្រូវជា ២២២គ្រែ និងមាន ៧២បន្ទប់ ជាឯកជនភាព (Private Room) និង ១៥បន្ទប់ដម (Dormitory) ដោយ ១២បន្ទប់ដម ជា Mixed Dormitory នឹង ៣បន្ទប់ ដម ជា Lady Dormitory ។ អាហារពេលព្រឹក ២៤ម៉ោង ដោយ Grab & Go មានអាងហែលទឹក មាន Bar ហើយ ឡាប់ឌី បានសហការជាមួយដៃគូជាច្រើនដូចជា The Little Red Fox Expresso ដែលជាប្រ៊េនកាហ្វេដ៏ឆ្ងុយឆ្ងាញ់មួយ ដោយប្រើរសជាតិកាហ្វេពិតប្រាកដ ក្រៅពីនោះ Garage Society ក៏ជាដៃគូដ៏សំខាន់មួយដែរ ដែលបានសហការអស់រយៈពេលយ៉ាងយូរតាំងពីប្រទេសថៃរហូតដល់កម្ពុជា និងបន្តដល់ហ្វីលីពីនផងដែរ Garage Society ឬ Co-Working Space ជាកន្លែងពេញមួយសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្តផង និងធ្វើការងារ Online ផង ដោយគ្រាន់តែប្រើ Smart Device | Smart Phone ហើយ Adventure Travel Co. ជាដៃគូមួយដែលសម្រាប់រៀបចំដំណើរកម្សាន្តរបស់អ្នកទេសចរទាំងឡាយណាដែលបានមកស្នាក់នៅ សណ្ឋាគារឡាប់ឌី ជាមួយបទពិសោធន៍ជាច្រើន ដែលអ្នកទេសចរជាច្រើនពុំធ្លាប់បានជួប និងមិនដែលស្គាល់ពីមុនមក។ ព័ត៌មានបន្ថែមៈ www.facebook.com/lubd Tel : +855 (0)63 968 900 | +855 (0)63 968 906 Fax : +855 (0)63 968 901

http://www.lubd.com
Lub d hostels in Bangkok, Thailand are where you’ll experience great atmospheres and meet like-minded travelers. Book your stay at one of the best hostels in Bangkok

http://www.instagram.com/lubdhostel
2,391 Followers, 881 Following, 715 Posts - See Instagram photos and videos from Lub d Hostel (@lubdhostel)

https://www.khmerload.com/news/65168
ថាអត់ឡូយម៉េចបាន! នៅសៀមរាបយើងនឹង! ១បន្ទប់គេងបាន១០នាក់ គ្រែ២ជាន់ ហើយមានអាងទឹកទៀត តម្លៃមិនដល់១០ដុល្លារផង - Khmerload
0 Likes 0 Comments